LightBlog

Sunday, October 21, 2018

លេច​ឮ Samsung កំពុង​សំងំ​ផលិត​ស្មាតហ្វូន Gaming

ថ្មីៗ​នេះ មាន​ដំណឹង​ដ៏​ភ្ញាក់​ផ្អើលគឺ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​កូរ៉េ​ខាងត្បូង​កំពុង​សំងំ​សិក្សា និង​ត្រៀម​ខ្លួន​ផលិត​ស្មាតហ្វូន Gaming ​ដែល​មាន​សមត្ថភាព​មិន​ចាញ់ Razer ឬ ROG Phone របស់ Asus នោះ​ទេ។

Note 9 មាន​បច្ចេកវិទ្យា Water Carbon Cooling System

យោង​តាម​ប្រភព​ពី Samsung នៅ​ប្រទេស​អាល្លឺម៉ង់​បាន​បង្ហើប​តាម​រយៈ Twitter ថា Samsung កំពុង​សិក្សា​លើ​បច្ចេកវិទ្យា​ថ្មីៗ​ដែល​មាន​ដូច​ជា បច្ចេកវិទ្យា​កាមេរ៉ា​មុខ​បង្កប់​ក្រោម​ផ្ទៃ​អេក្រង់ រូបរាង​គំរូ​ស្មាតហ្វូន​ជំនាន់ថ្មីៗ និង​ថែម​ទាំង​សិក្សា​លើ​ការ​បង្កើត​ស្មាតហ្វូន​ដែល​មាន​កម្លាំង​ខ្លាំង​សម្រាប់​តែ​ការ​លេង​ហ្គេម​ផង​ដែរ។

ROG Phone

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ​ទោះ​ជា​មិន​ទាន់​ចេញ​ជា​រូប​រាង​ក្តី តែ​នេះ​ក៏​ជា​មហិច្ចតា​មួយ​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​នឹង​ធ្វើ​នៅ​ពេល​អនាគត អាច​ថា ខ្ទង់​ឆ្នាំ ២០២០ ​ស្មាតហ្វូន​ទាំង​អស់​សុទ្ធ​តែ​មាន​កម្លាំង​ខ្លាំង អាច​លេង​ហ្គេម​បាន​យ៉ាង​រលូន៕

No comments:

Post a Comment

Adbox