រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
តាមការលើកឡើរបស់ឯកឧត្ដម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ពន្យល់ថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានកំទេចកំប្លោក និងសំរាមឫសរុក្ខជាតិមួយចំនួនបានរសាត់អណ្តែតលើផ្ទៃសមុទ្រអណ្តែតមកទើលើឆ្នេរនានាក្នុងខេត្ត មានដូចជាឆ្នេរអូរឈើទាល ឆ្នេររាម និងនៅកោះរ៉ុងជាដើម។កកច្រើនជាងគេគឺនៅឆ្នេរអូរឈើទាលនិងឆ្នេរអូរត្រេះ។
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
ឯកឧត្តម បន្តថា បញ្ហានេះបានធ្វើអោយបាត់បង់សោភណ្ឌ័ភាពតំបន់ឆ្នេរ ចំពោះរដ្ឋបាលខេត្ត-ក្រុងព្រះសីហនុ កំពុងសំអាតជាបន្ទាន់ដោយមានការចូលរួមយ៉ាងសកម្មពីមន្រ្តី និងពលរដ្ឋសិស្សានុសិស្សផងដែរ ដើម្បីសំអាតឆ្នេរខ្សាច់អោយស្អាតឡើងវិញ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានពន្យល់ថា កាកសំណល់ដែលអណ្តែតពីក្នុងសមុទ្រមកទើលើឆ្នេរខ្សាច់នេះ មិនមែនជាកាកសំណល់តាមផ្ទះនោះទេ គឺជាប្រភេទរុក្ខជាតិកំប្លោកនិងឫសរុក្ខជាតិផ្សេងៗមួយចំនួនទៀត ដែលឯកឧត្តមអភិបាលខេត្តសង្សយ័ថា កំប្លោកទាំងអស់នេះ មានប្រភពមកពីប្រទេសជិតខាងដែលទំនងជាហូរតាមទឹកព្រែកចូលសមុទ្រហើយរសាត់អណ្តែតមកដល់ឆ្នេរសមុទ្រខ្មែរយើង។
រូបភាព៖ Rith Kakada
ចំពោះមុខនេះ ឯកឧត្តមអភិបាលខេត្តរំលេចអោយដឹងថា នឹងរកទិញគ្រឿងចក្រសំអាតសំរាមតាមឆ្នេរមួយគ្រឿងទុកសំរាប់សំអាតបរិស្ថានឆ្នេរ។
រូបភាព៖ Rith Kakada
ទន្ទឹមនឹងនេះក៏មានយុវជនរស់នៅខេត្តព្រះសីហនុជាច្រើន មិនអាចទ្រាំមើលទិដ្ឋភាពនេះ បាននាំគ្នាប្រមូលសំរាមនៅតាមបណ្ដាឆ្នេរនានា។ ជាក់ស្ដែងយុវជន រិទ្ធិ កក្កដា បាននាំគ្នាប្រមូលសំរាម ដោយអះអាងថា ការប្រមូលសំរាមនេះគឺមិនត្រូវការ ការឧបត្ថម្ភជាលុយ ជាស្បោង ជាថង់អ្វីឡើយ គឺត្រូវការតែកម្លាំងប៉ុណ្ណោះ។ សកម្មភាពនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ និងទទួលបានការកោតសរសើរជាច្រើនពីអ្នកប្រើបណ្ដាញសង្គមនៅក្នុងប្រទេសកម្ពុជាទៀតផង និងធ្វើឲ្យយុវជនដទៃទៀត ចាប់ផ្ដើមមានទឹកចិត្តចូលរួមសកម្មភាពសំអាតសំរាមចេញពីឆ្នេរសមុទ្រកម្ពុជា៕



No comments:
Post a Comment