LightBlog

Tuesday, November 14, 2017

NASA បង្ខំ​ឱ្យ​បញ្ចប់​បេសកកម្ម​បាញ់​ផ្កាយ​រណប​ភ្លោះ​ពាក់​កណ្តាល​ទី​ ក្រោយ​មាន​បញ្ហា​​តូច​មួយ​



ទីភ្នាក់ងារ​អវកាស​អាមេរិក​ NASA ​ឱ្យ​ដឹង​ថា​ ផ្កាយ​រណប​មួយ​គូរ​របស់​អាល្លឺម៉ង់​និង​អាមេរិក​ដែល​បាន​បាញ់​បង្ហោះ​តាំង​ ពី​ ១៥​ ឆ្នាំ​មុន​ក្នុង​គោល​ដំណង​ដើម្បី​គូស​កំណត់​ផែនទី​ដែន​ទំនាញ​តែងតែ​ ប្រែប្រួល​របស់​ផែនដី​បាន បញ្ចប់​បេសកកម្ម​ពាក់​កណ្តាល​ទី​ក្រោយ​រក​ឃើញ​បញ្ហា​ថ្ម​។
 ផ្កាយ​រណប​ភ្លោះ​ Gravity Recovery and Climate Experiment (​ស្តារ​ឡើង​វិញ​នូវ​ទំនាញ និង​ការ​ពិសោធន៍​អាកាស​ធាតុ​) ហៅ​កាត់​ថា​ GRACE-1 ​និង​ GRACE-2 ​ធ្វើ​ការ​វាស់​វែង​បាន​នៅ​ពេល​ដែល​ពួកវា​ទាំង​ពីរ​បំពេញ​មុខងារ​យ៉ាង​ពេញ​ លេញ​តែ​ GRACE 2 ​ជួប​ប្រទះ​បញ្ហា​ថ្ម​កាល​ពី​ខែ​កញ្ញា​។

No comments:

Post a Comment

Adbox